(កំពង់ចាម) :នារសៀថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណ:អភិបាលខេត្ត បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោកជំទាវ អៀម វណ្ណនី ប្រធាន គ.ក.ស.កខេត្ត , លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត, លោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោកស្រី គ.ក.ស.ក ស្រុកកំពង់សៀម និងសមាជិក-សមាជិកា នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាត និងពិការភាពចំនួន ២គ្រួសារ ស្ថិតនៅភូមិកោះកុក”ក” ឃុំកោះទន្ទឹម ស្រុកកំពង់សៀម។
គួរបញ្ជាក់ថាគ្រួសារទាំងពីរនេះ (រស់នៅដំបូលផ្ទះតែមួយ) ដោយលោកស្រី ទួន គឹមស្រុង អាយុ ៥៧ឆ្នាំ មានកូន ២នាក់ ស្រី១នាក់ (ពិការជើងកាលពីកូនខ្ចីមករហូតបច្ចុប្បន្ន) , លោក ទួន មួយលី អាយុ ៤៤ឆ្នាំ ពិការពីកំណើត និង លោកស្រី ទួន គឹមមួយ អាយុ៧៣ឆ្នាំ ពិការដេកក្រោកមិនកើត ។
អំណោយដែលបានផ្ដលជូនរួមមាន អង្ករ ៥០គីឡូក្រាម , ត្រីខ១យួរ , ស្ករស ២គីឡូក្រាម , មី ២កេះ , ទឹកត្រី ២យួរ , ទឹកស៊ីវ ២យួរ , សារុង១ , អំបិល ២គីឡូក្រាម និងឧបត្ថម្ភថវិការបស់រដ្ឋបាលខេត្ត ចំនួន៣០០.០០០រៀល ។

