រថយន្តដឹកលើសទម្ងន់កំពុងសម្រុកដឹកបំផ្លាញ ផ្លូវជាតិលេខ១ បែរជាលោកប្រធានស្ថានីយ៍ជញ្ជីង នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអអង្គុញ ក្រុងបាវិត សម្ងំធ្វើមិនដឹង. !

ស្វាយរៀង៖ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែ មករា ឆ្នាំ ២០២៦ ប្រជាពលរដ្ធរស់នៅតាមដងផ្លូវគេសង្កេតឃើញថា: រថយន្តដឹកទំនិញធំៗ លើសទម្ងន់ធ្វើចរាចរណ៍លើផ្លូវ ជាតិលេខ១ ជាធម្មតាទោះបីជានៅចំណុចភូមិកំពោតជ្រូក សង្កាត់ ព្រៃអអង្គុញ ក្រុង​បវិត ខេត្តស្វាយរៀង មានស្ថានីយថ្លឹងទម្ងន់មួយកន្លែងក៏ដោយ។

ដោយសាររថយន្តដឹកលើសទម្ងន់បានធ្វើឲ្យផ្លូវជាតិលេខ៨រងការខូចខាតជាច្រើនកន្លែងផងដែរ។

គេសង្កេតឃើញ ផ្លូវជាតិលេខ១​ ដែលទើបតែស្ថាបនាបានមួយរយ:កំពុងតែរងការខូចខាតអន្លើៗ ដោយសកម្មភាពដឹកជញ្ជូនរថយន្តធំៗតទ្រុងខុសបច្ចេកទេស ដែលផ្ទុកទំនិញលើសកំណត់ ។

មិនមែនតែអ្នកកាសែតឃើញដោយផ្ទាល់នោះទេប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ១ កត់សម្គាល់ឃើញថាជារៀងរាល់ថ្ងៃរថយន្តធំៗតែងតែបើកបរនៅលើផ្លូវជាតិលេខ១ ក្នុងភូមិកំពោតជ្រូក ក្រុងបាវិត ខេត្តស្វាយរៀង  ដោយមិនញញើតច្បាប់ទម្លាប់នោះឡើយ..។

បើយោងតាមប្រភពពីប្រជាពលរដ្ធបានបង្ហើបថាជារៀងរាល់ ថ្ងៃទី ពិតជាមានឡានគីឡូធ្ងន់តទ្រុងខុសបច្ចេកទេសរាប់សិបគ្រឿង ចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ១ ដោយគ្មានការទប់ ស្កាត់ពិតប្រាកដមែន។

ជាពិសេសចន្លោះម៉ោង ០៤ព្រឹក ដល់ម៉ោង ៩ព្រឹក នៅតាមបណ្តោផ្លូវនោះ មានស្ថានីយ៍ជញ្ជីងអចល័តមួយ នៅចំណុចភូមិកំពោតជ្រូក សង្កាត់ ព្រៃអអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

តើមានអ្វីនៅក្រោយរឿងនេះ?តើលោកប្រធានស្ថានីយ៍ជញ្ជីងនៅភូមិកំពោតជ្រូក សង្កាត់ ព្រៃអអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង  រូបនេះបានទទួលផលប្រយោជន៍អ្វីខ្លះពីក្រុមឈ្មួញ ដឹកទំនិញលើសគីឡូធ្ងន់ បំផ្លាញផ្លូវទាំងនេះ.. ?។

បានជាលោកមិនខ្លាចច្បាប់ ហ៊ានបណ្តោយអោយក្រុមឡានធំៗដឹកលើសគីឡូ និងតទ្រុងខុសបច្ចេកទេស ចរាចរណ៍លើកំណាត់ផ្លូវជាតិ១ មួយថ្ងៃៗរាប់សិបគ្រឿង បើកកាត់ស្ថានីយ៍ដោយគ្មានការទប់ស្កាត់បែបនេះទៅវិញ។

ពលរដ្ឋមួយចំនួនបានលើកឡើងថា នៅចំណុចស្ថានីយ៍ ភូមិកំពោតជ្រូក សង្កាត់ ព្រៃអអង្គុញ ក្រុងបាវិត មានតែមន្ត្រីប្រចាំការ តែមិនមានមន្ត្រីអនុវត្តច្បាប់នោះទេ.. ។

បើនៅតែបណ្តោយបែបនេះទៀតផ្លូវជាតិលេខ ១​ ពិតជារលាយហិនហោចខូចខាតអស់មិនជាក់ជាមិនខាននោះឡើយ។

ចំណែកលោកប្រធានស្ថានីយ៍ជញ្ជីង ភូមិកំពោតជ្រូក សង្កាត់ ព្រៃអអង្គុញ ក្រុងបាវិត អង្គភាពយើងខ្ញុំគ្នានលេខទូរស័ព្ឌ សូមទាក់ទងដើម្បីផ្តល់ព័ត៌មានបំភ្លឺបាននោះទេ..? ។

ដើម្បីឱ្យដឹងការពិតជាក់ច្បាស់យ៉ាងណានោះ សូមឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាជួយពិនិត្យផងទាន.!៕ប្រភព:##

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *