ខេត្តព្រៃវែង: រសៀលថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា អភិបាលស្រុកស៊ីធរកណ្ដាល រួមជាមួយសហការី បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនអាជីករលក់ដូរ នៅ(ផ្សារព្រែកសណ្តែក) និងបានពិនិត្យមើលទីតាំង ដែលបងប្អូនអាជីវករ និងពលរដ្ឋបានជំទាស់ចំពោះការសាងសង់ស្នាក់ការផ្សារផងដ។
ក្នុងឱកាសនេះដែរ លោកអភិបាលស្រុក បានជួបសំណេះសំណាល ជាបងប្អូនអាជីវករ និង ម្ចាស់វិនិយោគភាស៊ីផ្សារ អំពីដំណើរការនៃការដោះស្រាយបញ្ហានេះ ទៅតាមនីតិវិធីដែលក្រុមការងារជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងអាជ្ញាធរ បានពិក្សាជាមួយបងប្អូនកាលពីព្រឹកម្សិលមិញ។

