លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​គោរពវិញ្ញណក្ខន្ធ​សពឧបាសិកា​ ឡុង​ តៃ​ ត្រូវជាម្តាយក្មេកឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)​ : នៅរសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ​និង​សហការី បានអញ្ជើញ​គោរពវិញ្ញណក្ខន្ធ​សពឧបាសិកា​ ឡុង​ តៃ​ ត្រូវជាម្តាយក្មេកឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ០៨:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៩៧ ឆ្នាំ ដោយជរាពាធ និងកំពុងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន​របស់ ឯកឧត្តម​ អ៊ុំ​ រាត្រី​ និងលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំរាត្រី​ ស្ថិតនៅខ្លាកូនចាស់​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំថវិកា ចំនួន ១,០០០,០០០រៀល (មួយលានរៀល) និងបានសម្តែងនូវការចូលរួមមរណៈទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសាររបស់ ឯកឧត្តម​ អ៊ុំ​ រាត្រី​ និងលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំរាត្រី​ ចំពោះការបាត់បង់ ម្តាយ ជាទីស្រឡាញ់និងមានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗកន្លងមក ។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ និងលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំរាត្រី​ ក៏បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ដែលបាន អញ្ជើញគោរពវិញ្ញណក្ខន្ធ​សពម្តាយរបស់លោកទាំង២ និងជូនពរដល់គណៈស្នងការទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *