អភិបាល​ខេត្ត​ពោធិ៍សាត់ បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំ ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ១,០៧៣នាក់

ខេត្តពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំ ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ១,០៧៣នាក់ នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ក៏បានចូលរួមក្នុងពិធីបុណ្យសព ឧបាសក ខឹម ភិន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ ត្រូវជាឪពុក លោក ឆាយ ភន អតីតស្នងការរងនគរបាលខេត្ត និងជាសមាជិកក្រុមប្រឹក្សាស្រុកបាកាន និងត្រូវជាឪពុកក្មេង លោកស្រី មិត្ត សុភាព អភិបាលរងស្រុកក្រគរផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *