(ព្រៃវែង) : នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត
បានចូលរួមអមដំណើរ លោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមពិធីដង្ហែសព ឧបាសិកា សុិន សំ ដែលត្រូវជាម្តាយបង្កើតរបស់ លោកស្រី លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៤:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ទៅកាន់ឈាបនកដ្ឋាន វត្តសំសមី ស្ថិតនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសិកា សុិន សំ ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

