អភិបាលខេត្តព្រៃវែង បន្ដជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនគ្រួសារវីរកងទ័ពសមរភូមិជួរមុខ ចំនួន ៣៦គ្រួសារ នៅស្រុកស៊ីធរកណ្ដាល

(ព្រៃវែង) ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ជូនគ្រួសារវីរកងទ័ពសមរភូមិជួរមុខដែលបានវិលត្រឡប់មកមូលដ្ឋានវិញចំនួន ៣៦គ្រួសារ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្ដម អភិបាលរងខេត្ត លោក លោកស្រី នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្ត្រីចំណុះសាលាស្រុក មេឃុំ និងស្មៀនឃុំ ព្រមទាំងបងប្អូនក្រុមគ្រួសារវីរកងទ័ពសមរភូមិជួរមុខ សរុបចំនួនប្រមាណ ១២០រូប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែល សម្តេច និង ឯកឧត្តម តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។

អំណោយ ដែលបានផ្ដល់ជូនដល់ក្រុមគ្រួសារវីរកងទ័ពសមរភូមិជួរមុខ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ៥០.០០០រៀលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *