(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវគ្រួសក្រហម ដែលត្រូវបានរងការខូចខាតដោយសារទឹកហូរច្រោះដាច់ ប្រវែង ២០០ម៉ែត្រ ឆ្លងកាត់ពីភូមិអូររុន ឆ្ពោះទៅកាន់ភូមិឈេីទេី ឃុំខ្ពបតាងួន។
នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានចាត់មន្ទីរជំនាញ សិក្សាលទ្ធភាពក្នុងការស្ថាបនាទៅជាទំនប់បង្ហៀ ព្រោះថាតំបន់នេះ ជាតំបន់ទំនាបខ្លាំង ហើយតែងលិចទឹកនូវវស្សា។ ផ្លូវមួយខ្សែនេះ ក៏ជាផ្លូវ យុទ្ធសាស្ត្រសំខាន់មួយ ក្នុងការដឹកផលិតផល កសិផលមកកាន់ទីផ្សារ និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ៕

