ពលករ ពលការីនីខ្មែរ ចំនួន ២២០នាក់ បានវិលត្រលប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង នឹងច្រកទ្វារអន្តរជាតិ ព្រំ ខេត្តប៉ៃលិន!

(កំពង់ចាម) :ក្រុមការងារសម្របសម្រួល រងចាំទទួល និងដឹកជញ្ជូនពលករ ពលការីនីខ្មែរ ដែលដឹកនាំដោយលោក គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បានអោយដឹងថា ពលករ ពលការិនី ចំនួន ២២០នាក់ បានវិលត្រលប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ (ដូង) ខេត្តបាត់ដំបង នឹងច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ (ព្រំ) ខេត្តប៉ៃលិន។

លោកអភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ ពលករ ពលការិនី ដែលវិលត្រលប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ (ដូង) ខេត្តបាត់ដំបង នឹងច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ (ព្រំ) ខេត្តប៉ៃលិន មានចំនួន ២២០នាក់ ដែលក្នុងនោះរួមមាន៖ ក្រុងកំពង់ចាម ចំនួន ៣នាក់ ស្រី ១នាក់, ស្រុកកំពង់សៀម ចំនួន ៤នាក់ ស្រី ២នាក់, ស្រុកព្រៃឈរ ចំនួន ៨៥នាក់ ស្រី ៣៦នាក់, ស្រុកជើងព្រៃ ចំនួន ១៣នាក់ ស្រី ៥នាក់, ស្រុកបាធាយ ចំនួន ២៧នាក់ ស្រី ១២នាក់, ស្រុកចំការលើ ចំនួន ៥នាក់ ស្រី ២នាក់, ស្រុកស្ទឹងត្រង់ ចំនួន ៤២នាក់ ស្រី ១៦នាក់, ស្រុកកងមាស ចំនួន ៣១នាក់ ស្រី ១៣នាក់, ស្រុកកោះសូទិន ចំនួន ៧នាក់ ស្រី ១នាក់ នឹងស្រុកស្រីសន្ធរ ចំនួន ៣នាក់ ស្រី ១នាក់។
ឯកឧត្តមអភិបាលរងខេត្តកំពង់ចាម ក៏បានបញ្ជាក់ដែរថា រដ្ឋបាលខេត្តកំពង់ចាម នៅតែបន្តរៀបចំរថយន្ត រងចាំទទួលបងប្អូន ពលករ ពលការីនី ដែលវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ និងដឹកជញ្ជូនបងប្អូនដល់ស្រុកកំណើតដោយឥតគិតថ្លៃផងដែរ។
ដោយឡែកបងប្អូន ពលករ ពលការីនី ដែលវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ បានសំដែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបាន ចាត់អោយក្រុមការងារជួយសម្របសម្រួល រងចាំទទួល និងដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *