អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសាររបស់កងទ័ព ចំនួន៦៥គ្រួសារ ដែលកំពុងប្រចាំការនៅសមរភូមិជួរមុខ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅស្រុកពារាំង

(ព្រៃវែង) : នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥​នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសាររបស់កងទ័ព ចំនួន៦៥គ្រួសារ ដែលកំពុងប្រចាំការនៅសមរភូមិជួរមុខ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលស្ថិតនៅបរិវេណសាលាស្រុកពារាំ ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ ក៏បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួន សម្រាប់ឧបត្ថម្ភជូនដល់ក្រុមគ្រួសារកងទ័ព ដើម្បីដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏មោះមុត ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យជាតិ។

ឯកឧត្តម សួន សុម៉ាលីន ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់វីរកងទ័ពកម្ពុជា ចំពោះការលះបង់ដ៏ធំធេងមួយនេះ និងសូមជូនពរដល់វីរកងទ័ពទាំងអស់ មានសុខភាពល្អបរិបូណ៍ ឈ្នះអស់មាសសត្រូវ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *