អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន គ្រួសារ វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនគ្រួសារ វីរកងទ័ព ដែលត្រូវជាភរិយា និងម្តាយ របស់ លោកវរសេនីយ៍ត្រី សួន តៃហេង បម្រើការនៅកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហា ដែលគ្រួសាររបស់គាត់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យក្នុងការយកចិត្តទុកដាក់ថែទាំព្យាបាលជំងឺដល់ គ្រួសារ វីរកងទ័ពរបស់យើង ឆាប់បានជាសះស្បើយ ត្រឡប់ទៅគេហដ្ឋានវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *