ព្រះសង្ឃនិងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បាននិមន្តនិងភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែនកម្ពុជា-ថៃដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ

ខេត្តព្រះវិហារ: យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រះសង្ឃ និងប្រជាពលរដ្ឋ បាននិមន្តនិងភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែនកម្ពុជា-ថៃដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ។

គួរបញ្ជាក់ថា ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ កងទ័ពថៃ នៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ។ ប៉ុន្តែ កងកម្លាំងកម្ពុជាបន្តរក្សាភាពអត់ធ្មត់ខ្ពស់បំផុត៕

#Hunmanet #SamdechHunSen #កម្ពុជា #news #ព័ត៌មាន #foryoupage #CambodiaNews #Cambodia #fypシ #photographychallenge #foryouシ #followforfollowback #KonKhmer

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *