ឯកឧត្តម ខូយ រីដា ចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករតាមរដូវកាល រវាងស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ និងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់: នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករតាមរដូវកាល រវាងស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ និងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះអនុស្សរណៈនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីប្រតិភូតំណាងភាគីស្រុកយ៉ាំងផ្យង់ សារធារណរដ្ឋកូរ៉េ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធយ៉ាងច្រើនកុះករ។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងស្រុកយ៉ាំងផ្យង់ លើការលើកកម្ពស់វិស័យកសិកម្ម និងការបើកឱកាសឱ្យពលករកម្ពុជាពីខេត្តពោធិ៍សាត់ បានទៅធ្វើការងារតាមរដូវកាលនៅប្រទេសកូរ៉េ ដែលជួយបង្កើតការងារ ផ្តល់ប្រាក់ចំណូល និងផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យាកសិកម្មទំនើបៗរវាងភាគីទាំងពីរផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *