(កំពង់ចាម) : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ កូនភ្លោះកំព្រាឪពុកម្តាយ ពីរនាក់, ឈ្មោះ រ៉េន សុខជា និង រ៉េន សុខចាន់ អាយុ១២ឆ្នាំ រស់នៅជាមួយជីតាបង្កើត ស្នាក់នៅបន្ទប់ជួល ប្រកបមុខរបរ លក់អេតចាយ ស្ថិតនៅភូមិ៦”ក” សង្កាត់វាលវង់។ លោកតា មៀច សារ៉េន ក្នុងវ័យ៧០ឆ្នាំ បានថ្លែងទាំងទឹកមុខមុតមាំថា ទោះបីជាលោកមានជីវភាពមិនសូវធូរធារ ប៉ុន្តែលោកបានប្តេជ្ញាឲ្យចៅៗរៀនចប់បាក់ឌុប និងបន្តទៅចាប់យកជំនាញមួយនៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម មុននឹងលោកអស់លទ្ធភាព។
ឮហើយសែនក្តុកក្តួលក្នុងចិត្តឥតឧបមា ហើយក៏សូមគោរពកោតសរសើនូវសណ្តានចិត្តប្រកបដោយព្រហ្មវិហាររបស់លោកតាមានចំពោះចៅៗ។
នៅថ្ងៃអាទិត្យទី៧ ខែធ្នូ នេះ លោក ជួន រតនាវង្ស សមាជិកក្រុមការងារចុះជួយក្រុងកំពង់ចាម អនុប្រធានក្រុមការងារចុះជួយសង្កាត់វាលវង់ និងលោកមេភូមិ៦ “ក” បានចុះជួបសួរសុខទុក្ខ និងពាំនាំនូវការឧបត្ថម្ភជាសម្ភារៈសិក្សា និងថវិកាមួយចំនួនតាមការចង្អុរបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ផ្តល់ជូនក្មួយៗទាំងពីរ ព្រមទាំងលោកតា ប្រកបដោយមនោសញ្ចេតនា និងការគោរព ស្រលាញ់ដ៏ជ្រាលជ្រ។ 🙏❤️🇰🇭

