(សាធារណរដ្ឋប្រជាមានិតចិន)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លាវ សាវម៉ិញ អភិបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម ពាណិជ្ជកម្ម និងការវិនិយោគ រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តហៃណាន។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូខេត្តកំពង់ចាម នឹងអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងអញ្ជើញទស្សនកិច្ចនៅតាមស្ថាប័ន និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗមួយចំនួន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកឱកាសថ្មីៗ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា សំដៅរួមចំណែកជំរុញការអភិវឌ្ឍ និងភាពរីកចម្រើនរួមរវាងខេត្តទាំងពីរ ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

