ពិធីក្រុងពលី បួងសួង សុំនូវសេចក្តីសុខ​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុកខេត្តសៀមរាប​ ឆ្នាំ២០២៦

ខេត្តសៀមរាប: ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការបានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី ដើម្បីសុំសេចក្តីសុខក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុកឱ្យដំណើរការទៅដោយរលូននៅតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រសៀមរាបឱ្យទទួលបានជោគជ័យ។ នៅព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅវេទិកាបុណ្យអុំទូកនៃដងស្ទឹងសៀមរាប បានរៀបចំពិធីក្រុងពលី បួងសួង ដើមី្បសុំនូវសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក៏ដូចក្រុមកីឡាករកីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកឱ្យប្រកបទៅដោយសេចក្តីសុខសប្បាយ។

ពិធីក្រុងពលីតាមបែបព្រហ្មញ្ញសាសនា ជាពិធីសែនព្រេនតាមបែបបូរាណ និងតាមប្រពៃណី ទំនៀមទម្លាប់ជំនឿសាសនា។ ការរៀបចំពិធីបែបនេះ គឺដើម្បីបួងសួងសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកទាំងមូលផង និង ដើម្បីជាលំអានសម្រាប់កូនចៅជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងរួមគ្នាបន្តថែរក្សាមរតកបុរាណមួយនេះឱ្យបានគង់វង្សទៅថ្ងៃអនាគត។

សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះ បានដំណើរការទៅចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រៅពីកម្មវិធីប្រណាំងទូកងមានទូកនាគ និងទូកផ្កាចារ ក៏មានការជិះទូកកម្សាន្តតាមដងស្ទឹង ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *