រថយន្តធុនធំដឹកទំនិញចូលក្នុងក្រុងបាត់ដំបង ដោយបំពាននឹងបម្រាមរបស់រដ្ឋបាលខេត្តបាត់ដំបងត្រូវ​បាននាំមកធ្វើការ​សាកសួរ និង​អប់រំណែនាំ!

ខេត្តបាត់ដំបង: នៅថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០២៦ ស្រប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧ ត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ ក៏ដូចឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបងលើការងារសណ្តាប់ធ្នាប់សាធារណៈនិងក្រោយការចង្អុលទិសដឹកនាំរបស់លោក​ឧត្តមសេ​នី​យ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ លោ​ក​វរសេ​នីយ៍ឯក ប៉ូវ​ វណ្ណឌី​ ស្នង ការរងផែនការងារនគរ​បាលសណ្តាប់ធ្នាប់​ លោកវរសេនីយ៍ទោ អ៊ាង ប៉ូច ស្នងការរងជំនួយការដឹកនាំដោយ មានលោកនាយ​ការិយា​ល័យ​ន គរបាលចរា​ចរណ៍ផ្លូវ​គោក ដឹក​នាំកម្លាំងឃាត់រថយន្តធុនធ្ងន់ដែលបំពាននិងល្មើសផ្លាកសញ្ញាហាមចូលចំនួន ០៤ គ្រឿង យកមករក្សាទុកនៅការិយា ល័យចរាចរណ៍ផ្លូវគោក។

ក្រោយពេលសាកសួរអ្នកបើកបររថ យន្តទាំងបួននាក់ និងបានធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យារួចទើបអនុញ្ញាតឱ្យត្រលប់ទៅលំនៅដ្ឋានវិញ៕ដោយ​ព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *