លោកជំទាវ ជុន បូរ៉ានី សួន សុម៉ាលីន អញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅ វត្តសុវណ្ណគង្គាមុនីរាម (ហៅវត្តកំពង់ប្រាសាទ)

ខេត្តព្រៃវែង: នា​ព្រឹក​ថ្ងៃអង្គារ៍ ទី១៧  ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ជុន បូរ៉ានី សួន សុម៉ាលីន រួមជាមួយ លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅ វត្តសុវណ្ណគង្គាមុនីរាម (ហៅវត្តកំពង់ប្រាសាទ)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និងលោកជំទាវ ជា ផល្គុន ដែលប្រព្រឹត្តិទៅនៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *