ខេត្តសៀមរាប: នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករ ចំនួន១៧៥,៣៦៤បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមកពីស្រុកចំនួន៨ រួមមាន ៖ ស្រុកពួក ក្រឡាញ់ ស្រីស្នំ សូទ្រនិគម ជីក្រែង អង្គរជុំ អង្គរធំ និងប្រាសាទបាគង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា និងបង ប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រើនរូបផងដែរ។

