ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់ជាង១៤ម៉ែត្រ ក្រោមកម្ពស់ប្រកាសប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ.!

(កំពង់ចាម) :ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតដល់កម្ពស់ជាង១៤ម៉ែត្រ ដោយឡែកបើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងដល់កម្ពស់១៤.១០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់០,២២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១៣,៤៨ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកព្រៃឈរ ជើងព្រៃ និងស្រុកបាធាយនៃខេត្តកំពង់ចាម។

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *