កម្ពុជា-សហរដ្ឋអាមេរិក ពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ

យោងតាមការបង្ហោះផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីបន្តជំរុញសន្ទុះនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ ក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ មេដឹកនាំទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាពនានា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រួមទាំងតាមរយៈការវិនិយោគរបស់សហរដ្ឋអាមេរិក ។ ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាមេរិករបស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសក្ខីភាពបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងសារៈសំខាន់នៃសហរដ្ឋអាមេរិកក្នុងនាមជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា៕

A productive first meeting!

Ambassador Anderson met with Senate President Hun Sen to build on the growing momentum in U.S.-Cambodia relations and deepen our partnership in ways that benefit both countries.

The two leaders discussed opportunities to strengthen economic ties, including through U.S. investment. The U.S. Development Finance Corporation’s (DFC) $100 million financing for the Techo International Airport shows the potential of closer cooperation and the value of the United States as a major partner for Cambodia.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *