(ភ្នំពេញ) :នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា រួមជាមួយលោកជំទាវ Jeannette Kagame បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព។
ដំណើរអញ្ជើញមកដល់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសរវ៉ាន់ដានាពេលនេះ គឺដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ ក្រុមការងារ AKP

