អភិបាលខេត្តព្រៃវែង បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ៤០លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព នៅស្រុកព្រះស្ដេច

ព្រៃវែង: នៅថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៤០លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារនៃស ដើម្បីចាត់ចែងក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកព្រិន្ទបាលឯក ស៊ឹម វុទ្ធី បម្រើការងារនៅលេខាធិការដ្ឋាន នៃកងពលតូចលេខ៩ កងទ័ពជើងគោក ដែលបានពលីជីវិតក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលពិធីបុណ្យនេះធ្វើឡើងនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិត្នោតទោល ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តម អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា សូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ស៊ឹម វុទ្ធី សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *