ស្វាយរៀង: រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡា ទូក “ង” ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ពិធីបំពាក់មេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ និងពិធីបំពាក់មេដាយស្ថាបនាជាតិ-មេដាយការងារ ជូនថ្នាក់ដឹកនាំសហព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលប្រព្រឹត្តទៅនៅបរិវេណទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

