រាជធានីភ្នំពេញ: ឯកឧត្តម សួន សុម៉ាលីន សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមាន៧មករា រាជធានីភ្នំពេញ៕

