ឯកឧត្តម សួន សុម៉ាលីន ផ្ញើសារសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារក្មួយៗជាសិស្សានុសិស្ស ដែលបានបាត់បង់ជីវិត ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្តាល

ខេត្តព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង​នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងក្នុងនាមខ្លួន ឯកឧត្តម សួន សូម៉ាលី អភិបាលខេត្តព្រៃវែងផ្ទាល់បានបង្ហោះ សូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់ក្មួយៗសិស្សានុសិស្សដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់អាយុជីវិតទាំង៥(ប្រាំ)រូប៖

១. សៀង សុផាវត្តី ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង
២. ឡេង យូលី ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិពហ៊ា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
៣. លី នីតា ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង
៤. សីហា សួស្តី ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
៥. ឃាង ឈីងឈីង ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត សូមសម្ដែងនូវសមានទុក្ខ និងការសោកស្ដាយឥតឧបមា ចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់ក្មួយៗ និងសូមដួងវិញ្ញាណក្ខន្ធក្មួយៗទាំង៥(ប្រាំ)រូប បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏🙏

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *