រាជធានីភ្នំពេញ: រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល និងជាអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន ៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក”ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

