ទីក្រុងប្រាង្គ, សាធារណរដ្ឋឆែក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនទេសចរណ៍ DERTOUR Group (EXIM tours & FISCHER) ដែលមានមូលដ្ឋាននៅសាធារណរដ្ឋឆែក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចូលរួមវេទិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ទីផ្សារប្រទេសឆែក និងតំបន់អឺរ៉ុប។
អ្វីដែលជាចំណុចសំខាន់ និងជាប្រវត្តិសាស្ត្រនៃវេទិកានេះ គឺការផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការជើងហោះហើរតាមរដូវកាល (Charter Flight) ជាលើកដំបូងបង្អស់ពីទីក្រុងប្រាហ្គ (Prague) សាធារណរដ្ឋឆែក មកកាន់ខេត្តព្រះសីហនុ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៧។ គម្រោងនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន DERTOUR Group ដោយភ្ជាប់ជាមួយកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអឺរ៉ុបមកកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងកោះធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា។

