ខេត្តសៀមរាប: នារសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារ ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រោមការដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរសាធារណការរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះមានគោលបំណងជជែកពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងទិដៅនៃការអនុវឌ្ឍការងារទប់ស្កាត់យានយន្តលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមសហការពី ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ដែនដី រួមមាន គណៈអភិបាលរាជធានី ខេត្ត ស្នងការនគរបាល និងកងរាជអាវុធហត្ថ រាជធានី-ខេត្ត ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ឱ្យបានម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់សាធារណជន ជាពិសេសម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ សូមមេត្តាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកទប់ស្កាត់ការខូចខាតផ្លូវថ្នល់ ស្ពាន៕

