ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗក្មួយៗចំនួន ១៧០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនកងទ័ព

ខេត្តព្រៃវែង: នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗក្មួយៗចំនួន ១៧០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនកងទ័ ដែលពិធីនេះប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក៏បាននាំយកនូវថវិកា និងសម្ភារៈមួយចំនួន ដើម្បីឧបត្ថម្ភជាការលើកទឹកចិត្ត ដល់ប្អូនៗក្មួយៗទាំង ១៧០នាក់ ដែលត្រូវទៅហ្វឹកហាត់នៅសាលាហ្វឺកហ្វឺនកងទ័ព និងសូមជូនពរឲ្យមានសុខភាពល្អ កម្លាំកាយរឹងមាំ ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនូវពទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *