រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃខេត្តព្រៃវែង

(ព្រៃវែង) : នាព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥​នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃខេត្តព្រៃវែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រផ្នែកចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តជាតិ មេបញ្ជាការវរៈសេនាតូច នរគបាលការពារព្រំដែនគោកលេខ ៦០៧ និងព្រំដែនលេខ២២៩ នាយករដ្ឋបាលសាលាក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន៣៨១រូប។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន និង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានប្រគល់នូវរង្វាន់ម៉ូតូ ចំនួន០៨គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ចែកជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន០៨ ដែលមានស្នាដៃល្អក្នុងការបំពេញតួនាទី ភារកិច្ច កន្លងមកនិងដើម្បីចូលរួមចំណែកក្នុងការជួយពង្រឹងគុណភាពការងារ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ជាចុងក្រោយ រដ្ឋបាលខេត្តព្រៃវែង សូមគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន ព្រមទាំងប្រតិភូ និងសមាជិកសមាជិកានៃអង្គប្រជុំទាំងមូល សូមមានសុខភាពល្អ បរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *