ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល ១ករណី នៅក្នុងភូមិសាស្រ្ត ស្រុកកងមាស

ខេត្តកំពង់ចាម: នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកកងមាស ខេត្តកំពង់ចាម

ក៏បានបង្ក្រាបបទល្មើសជលផល ១ករណី នៅចំណុចតាមដងទន្លេមេគង្គ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពពីមន្ត្រីជំនាញ បានឲ្យដឹងថា ក្នុងការចុះប្រតិបត្តិការលើភូមិសាស្ត្រ ខាងលើ ក្រុមការងារបានបង្រ្កាបការធ្វើនេសាទដោយឧបករណ៍ឆក់ត្រី ចំនួន ០១ករណី រីឯជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកនូវឧបករណ៍ខុសច្បាប់ រួមមាន៖ ឧបករណ៍ឆក់ត្រី (អាំងវែកទ័រ) ចំនួន ០១គ្រឿង អាគុយ ៤០A ចំនួន ០១គ្រឿង ។

ក្រៅពីនោះ ក្រុមការងារបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជានេសាទ នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកកងមាស ខេត្តកំពង់ចាម ដើម្បី ប្រជារាសាទទទួលបានជ្រួតជ្រាប ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *