អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល និងនាំយកសម្ភារសិក្សា ផ្តល់ជូនសិស្សានុសិស្ស ចំនួន ២៥៤នាក់ នៃសាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងនាំយកសម្ភារសិក្សា ផ្តល់ជូនកូនក្មួយសិស្សានុសិស្ស ចំនួន២៥៤នាក់ នៃសាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

បន្ទាប់ពីបញ្ចប់កម្មវិធីចែកសម្ភារសិក្សា ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានបន្តដំណើរចុះពិនិត្យ និងជំរុញការរៀបចំសោភ័ណភាពសិក្សា នៅវិទ្យាល័យ ហ៊ុន សែន រំលេច ស្រុកបាកាន ក្នុងគោលបំណងលើកកម្ពស់បរិស្ថានសិក្សា ឱ្យកាន់តែមានភាពស្រស់ត្រកាល បង្កើតបរិយាកាសទាក់ទាញដល់សិស្សានុសិស្ស ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍វិស័យអប់រំនៅតាមមូលដ្ឋាន ឱ្យកាន់តែរឹងមាំថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *