លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង សូមគោរពថ្លែងអំណរគុណ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ដែលបានឧបត្ថម្ភលើ ការចំណាយផ្ញើរ កង់ ម៉ូតូ ឡាន ទាំង៩មណ្ឌល ក្នុងក្រុង ខេត្តព្រៃវែង

(ព្រៃវែង) : លោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលក្រុងព្រៃវែង នៅថ្ងៃទី២៧  ខែសីហា ឆ្នាំ២០២៥ សូមគោរពថ្លែងអំណរគុណ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ដែលបានឧបត្ថម្ភលើ ការចំណាយផ្ញើរ កង់ ម៉ូតូ ឡាន ទាំង៩មណ្ឌលក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនេះផងដែរ រដ្ឋបាលក្រុងព្រៃវែង សូមជូនដំណឹងដល់សិស្សានុសិស្សដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ទាំងអស់បានជ្រាបថា : គ្រប់កន្លែងផ្ញើរ កង់ ម៉ូតូ នៅក្នុងក្រុងព្រៃវែង គឺមិនមានការយកថវិកានោះទេ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *