រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មួង ដារ៉ា ដែលបានឧបត្ថម្ភថវិកាចំនួន(ដប់លានរៀលគត់) ជូនដល់រដ្ឋបាលខេត្ត ក្នុងការជួយគាំទ្រដល់ការរៀបចំព្រឹត្តការណ៍ “សង្រ្កាន្តព្រៃវែង ២០២៦”

ខេត្តព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង ថ្ងៃទី​១០  ខែមេសា ឆ្នាំ​២០២​៦ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មួង ដារ៉ា ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង ព្រមទាំងការិយាល័យក្រោមឱវាទ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០ ៛(ដប់លានរៀលគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការជួយគាំទ្រដល់ការរៀបចំព្រឹត្តការណ៍ “សង្រ្កាន្តព្រៃវែង ២០២៦”នាថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

រដ្ឋបាលខេត្ត សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ និងសូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *