(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ និងរុះរើបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនផងដែរ នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បើតាមលោក ខេង ម៉េងឈុន ប្រធានគណៈបញ្ជាការឯកភាពស្រុកព្រៃឈរបានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងផ្នែកសឹករងស្រុក និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសជលផល ដោយរុះរើនិងបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់បានចំនួនរួមមាន៖-ឧបករណ៍លូស្បៃមុងចំនួន ០៧មាត់ របាំងស្បៃមុងប្រវែង ២១០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១១០ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម ផងដែរ ។

