ទិដ្ឋភាព! ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំដង្ហែក្បួនថ្មើរជើងដើម្បីសន្តិភាព ស្រុកពាមរក៍ (កម្ពុជា​ត្រូវការ​សន្តិភាព)

(ព្រៃវែង) :នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីដង្ហែក្បួនថ្មើរជើងដើម្បីសន្តិភាព ដែលប្រព្រឹត្តទៅនៅស្រុកពាមរក ខេត្តព្រៃវែង។

ការដង្ហែក្បួននេះ ធ្វើឡើងក្នុងគោលបំណង ជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទៈមនសិកា ទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។

#Cambodia Love Peace 🇰🇭
#Cambodia Needs Peace 🇰🇭
#Cambodia Wants Peace 🇰🇭

ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងក្រុមការងាររដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៧.០០០អង្គ/រូប។

default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *