គណៈអធិបតីក្នុងសិក្ខាសាលាស្តីពីផលិតភាព និងពាណិជ្ជកម្មតាមរយៈតំណភ្ជាប់ឆ្ពោះទៅកាន់ប្រភពផលិតកម្ម និងអ្នកប្រើប្រាស់

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លី ឡាមី អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពីផលិតភាព និងពាណិជ្ជកម្មតាមរយៈតំណភ្ជាប់ឆ្ពោះទៅកាន់ប្រភពផលិតកម្ម និងអ្នកប្រើប្រាស ។ សិក្ខាសាលានេះបានរៀបចំធ្វើនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោក ស្រីប្រធានមន្ទីរ តំណាងមន្ទីរ អង្គភាព ក្រុមហ៊ុន សហគ្រាស ផលិតករ ជាជីវករ និងនិស្សិតសាកលវិទ្យាល័យផងដែរ។

គោលបំណង សិក្ខាសាលា៖ គឺដើម្បីបង្ហាញពីការសិក្សាស្រាវជ្រាវ និងកិច្ចសម្របសម្រួលនានា ដើម្បីធ្វើពិពិធកម្មទីផ្សារ និងផលិតផល ព្រមទាំងការបង្កើនប្រសិទ្ធភាព និងផលិតភាពកសិកម្មសម្រាប់ ការផ្គត់ផ្គង់ក្នុងស្រុកស្របតាម និន្នាការសង្គមបច្ចុប្បន្ន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *