សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគទី៥កម្ពុជានិងកងទ័ពភូមិភាគទី១ថៃ

(ភ្នំពេញ) :សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៥កម្ពុជានិងកងទ័ពភូមិភាគទី១ថៃដែលបានប្រារព្ធនៅខេត្តស្រះកែវ ប្រទេសថៃនៅថ្ងៃសុក្រទី២២ ខែសីហា ឆ្នាំ២០២៥។

សូមរំលឹកផងដែរថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)នេះដែរ ធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីដោយមានការចូលរួមសង្កេតការណ៍ពីសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *