សមត្ថកិច្ចនគរបាលបំបែកសំណុំរឿងករណីឃាតកម្មនៅស្រុកថ្មគោលបានហើយ

(បាត់ដំបង) :ពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដឹក នាំស្រាវជ្រាវករណី ឃ-ាតក-ម្មនៅស្រុកថ្មគោល ដោយធ្វើការឃ-ាត់ខ្លួ-នមុខសញ្ញា ជាជនស័ង្សយចំនួន ០១នាក់ ឈ្មោះ ស-ឈ ភេទប្រុសអាយុ ៣៥ ឆ្នាំ រស់នៅស្រុកថ្ម គោ ល ខេត្តបាត់ដំបង នាំមកធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលស្រុក ហើយជនសង័្ស យរូបនេះបានឆ្លើយសារភាពថា រូបគេពិតជាបានចូលរួម ក្នុងសកម្មភាពនេះចំពោះជនរងគ្រោះជាមួយបក្សពួកផ្សេងទៀតកាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥ ប្រាដកមែន។

សូមជម្រាបជូនថានៅព្រឹកថ្ងៃទី ១៣ ខែ សី ហា ឆ្នាំ ២០២៥ មានការភ្ញាក់ផ្អើលមួយនៅចំណុចក្រុមទី ០៥ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយសារប្រជាពលរដ្ឋបានប្រទះឃើញ សពស្រ្តី ម្នាក់ត្រូវបានស្ល-ាប់នៅក្នុងប្រឡាយទឹកដោយពុំដឹងមូលហេតុ ។ ពេលព័ត៌មានបានដឹងដល់សមត្ថកិច្ចនគរបាលហើយផ្តើមធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យ ចំពោះសាកសព រួមនឹងឯកសារ របស់ជនរងគ្រោះនៅកន្លែងកើតហេតុផងនោះដឹងថាគាត់មានឈ្មោះ មាស រី ភេទ ស្រី ២៥ឆ្នាំ មានទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដោយ មានស្លាកស្នាមរបួសនៅលើផ្ទៃមុខ និងធ្វើការវាយតម្លៃសន្និដ្ឋាន ថាករណីនេះគឺជាករណីឃ-ាតក-ម្មហើយសពត្រូវបានក្រុមគ្រួសារទទួលយកធ្វើបុណ្យតាមប្រពៃណីក្រោយពិនិត្យរួច។

ផ្តើមពីបញ្ហានេះទើបសមត្ថកិច្ចនគរបាលស្រុកថ្មគោលដែលមានលោកវរសេនីយ៍ទោ សេង លុច អធិការ នគរបាលស្រុកថ្មគោល សហ ការជាមួយផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជាស្នងការរងទទួលផែនធ្វើការស្រាវ ជ្រាវរហូតកំណត់មុខសញ្ញាបានរួចធ្វើការឃ -ាត់ខ្លួនតែម្តង។

ពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនជនសង័្សយខាងលើទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់ហើយ៕

Processed with Rookie Cam
Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *