(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមអមដំណើរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ឧបត្ថម្ភដល់ភរិយា នៃសព វរសេនីយ៍ត្រី សៀង សាត មេបញ្ជាការរងវរសេនាតូច លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩ នៃកងយោធពលខេមភូមិន្ទ ដែលបានពលីក្នុងសមរភូមិ ស្ថិតនៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ បានបួងសួង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ វីរសេនីយ៍ត្រី សៀង សាត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

