អភិបាលខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឡៃ តែល វីរៈកងទ័ពជួរមុខ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកមេសាង

(ព្រៃវែង) :រសៀលថ្ងៃសៅរ៍ ទី១៥  ខែសីហា   ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឡៃ តែល វីរៈកងទ័ពជួរមុ នៃវរសេនាតូចការពារព្រំដែនគោកលេខ ៧៩៣ ឈរជើងនៅអានសេះ ខេត្តព្រះវិហារ រងគ្រោះដោយសារផ្សែងគីមីពុល អំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវ បច្ចុប្បន្នបាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកមេសាង ខេត្តព្រៃវែង។

ក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត ក៏បាននាំយកនូវថវិកាចំនួន ២លានរៀល និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួនថែមទៀត សម្រាប់ជាការដឹងគុណចំពោះវីរភាពការតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិពីសត្រូវឈ្លានពាន។

តាងនាមរដ្ឋបាលខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង  សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ លោកអនុសេនីយ៍ឯក ឡៃ តែល សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារប្រទេសជាតិ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *