(កំពង់ឆ្នាំង): លោក លី ឡា នាយខណ្ឌរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត៖ ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ខណ្ឌរដ្ឋបាលបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទភូមិថ្មី ភូមិកៀនតាម៉ា បានអមដំណើរនិងដឹកនាំដោយឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកម្លាំង សរុបចំនួន ១៦ នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ៤ គ្រឿង
បានចុះប្រតិបត្តិការបង្ក្រាបការធ្វើនេសាទនៅចំណុចបឹង វាលសំណាប ក្រោយភូមិឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ប្រទះឃើញ ការធ្វើនេសាទដោយប្រើឧបករណ៍ លូរួមផ្សំរបាំងស្បៃមុង ដែលខុសទៅនិងច្បាប់ស្តីពីជលផល។ បន្ទាប់មកសមត្ថកិច្ច យើងបានឯកភាពគ្នារុះរើនិងបំផ្លាញចោលវត្ថុតាងដែលជាឩបករណ៍ខុសច្បាប់ស្តីពីជលផលនៅហ្នឹងកន្លែង។
លទ្ធផលទទួលបានដូចខាងក្រោម៖
-របាំងស្បៃមុងចំនួន១ករណី ស្មើនឹង ១៦ កន្លែង ប្រវែង ៨៤០ម៉ែត្រ លូស្បៃមុង ចំនួន ១៦ គ្រឿង បង្គោលចំនួន ៤៨០ ដើម និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញចំនួន ២០០ គក្រ។
សូម ឯកឧត្តមមេត្តាជូនជ្រាបជារបាយការណ៍។


