ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

(កំពង់ចាម) :នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត នាំយកអំណោយ និងថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត​ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក បងប្អូនពលករ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣៤គ្រួសារ (ក្នុងនោះគ្រួសារវីរៈកងទ័ព ១គ្រួសារ) ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុងពិធីនេះដែរមានការចូលរួមពីសំណាក់ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ លោកស្រី នាយិកាងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អជ្ញាធរក្រុង លោកស្រីអង្គការIJM និងសមាជិក-សមាជិកាក្រុមការងារផងដែរ។

ក្នុងឱកាសនោះដែរលោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្ត និងបានផ្សព្វផ្សាយពីឱកាសកាងារនៅក្នុងខេត្តកំពង់ចាម មិនតែប៉ុណ្ណោះផ្ដាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចែករំលែកតែពត៌មានពិត និងកុំជឿរនូវព័ត៌មានបំផុសបំផុល ក្លែងក្លាយណាមួយដែរនាំឱ្យបង្កភាពចលាចលក្នុងសង្គម ។

បន្ទាប់មកលោកជំទាវបានផ្ដល់អំណោយរបស់រដ្ឋបាលខេត្តផ្ដល់ជូនក្នុង ១គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៣០.០០០រៀល និងឧបត្ថម្ភដល់គ្រួសារវីរ:កងទ័ព​ ចំនួន១០០.០០០រៀល​ផងដែ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *