ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​ជូន លោកអនុសេនីយ៍ត្រី ឡាច យ៉ុម កំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង

(រសៀលថ្ងៃទី៨  ខែសីហា  ឆ្នាំ២០២៥ នេះឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ឡាច យ៉ុម កងពលធំអន្តរាគមន៍លេខ៣ វរសេនាតូចលេខ ៣៩៣ ដែលជាវីរៈកងទ័ពជួរមុខឈរជើងនៅតំបន់មុំ៣ ខេត្តព្រះវិហារ ដែលរងរបួសអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវ បច្ចុប្បន្នបាននិងកំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បាននាំយកនូវថវិកា និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួនទៀតសម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងដើម្បីជាការតបស្នងសងគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីសត្រូវឈ្លានពានសៀម ក៏ដូចជាការគិតគូរដល់ជីវភាពរបស់វីរយុទ្ធជនជួរមុខនាពេលនេះ។

យើងខ្ញុំទាំងអស់គ្នា សូមជូនពរដល់ លោកអនុសេនីយ៍ត្រី ឡាច យ៉ុម ឆាប់ជាសះស្បើយ មានសុខភាពល្អបរិបូណ៌ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *