ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តសហការជាមួយអាជ្ញាធរស្រុកកងមាស បង្ក្រាបបទល្មើសនេសាទចំនួន ២ករណី!

(កំពង់ចាម) : សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ បន្តចុះប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទបានចំនួន ២ករណី រួមជាមួយវត្ថុតាងមួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម។

បើតាម លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខាងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំស្តៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងកម្លាំងប្រជាការពារឃុំស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ទើបសមត្ថកិច្ចយើងបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ២ករណី ដោយបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖

ករណីទី០១-រុះរើរបាំងផ្ជិតព្រែកចំនួន ០១កន្លែង ប្រវែង០៨ម៉ែត្រ -បង្គោលឫស្សីចំនួន ១៥ដើម នៅចំណុចព្រែកអន្លង់គគីរ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ករណីទី០២-ឧបករណ៍ដាយចាប់ត្រីទំហំ ៥×៤×១៥ម៉ែត្រ ចំនួន ០២មាត់ នៅចំណុចព្រែកអន្លង់គគីរ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *