ខេត្តកំពង់ចាម: លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានរៀបចំពិធីទទួលទានអាហារ និងជូនថវិកា ដល់កុមារកំព្រាមកពីមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម សរុបចំនួន ៦៤នាក់។
ការរៀបចំអាហារ និងជូនថវិកា ដល់កុមារកំព្រានេះ ធ្វើនៅ ហាង (Pasta corner) ក្រុងកំពង់ចាម នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
នាឱកាសនោះ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗកុមារ កំព្រាទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរៀងៗខ្លួន និងស្តាប់ឱវាទរបស់លោកគ្រូ អ្នកគ្រូ ឱ្យបានល្អ ព្រមទាំងសំណូមពរដល់លោកគ្រូ អ្នកគ្រូខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀន លើក្មួយៗកុមារកំព្រាទាំងអស់ឱ្យបានល្អប្រសើរហើយបង្រៀនដល់ក្មេងៗឱ្យចេះថែរក្សា អនាម័យ ថែរក្សាសុខភាព និងចំណេះជំនាញល្អៗផ្សេងទៀតផងដែរ៕

