(កំពង់ចាម) :ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០៥នេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ សរុបចំនួន ១០៨.៣០២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១០៨.២៧៦នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ២៦នាក់ ។ នេះបើតាម លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម គូសបញ្ជាក់ឲ្យដឹងនា យប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នេះ ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានបញ្ជាក់ដែរថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋទាំងនោះ គឺបានមកដើរលេង នៅតាមទីកន្លែងកម្សាន្ត រម្មណីដ្ឋាន ស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់នានា នៅក្នុងខេត្តកំពង់ចាម ៕

