(កំពង់ចាម) :អនុវត្តតាមបទបញ្ជា របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត កម្លាំងជំនាញ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើស ជាបន្តបន្ទាប់ ។ ជាក់ស្ដែង នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បាន បង្រ្កាបម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងលឺខ្លាំង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ចំនួន ០២គ្រឿង និងជនបង្ក ចំនួន ០៣នាក់ ខណៈពេលដែល ក្រុមការងារបានចុះល្បាត នៅតាមគោលដៅនានា នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។
បច្ចុប្បន្ន ទាំងជនបង្ក និងម៉ូតូដែលរឹបអូសបាន ខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បី ចាត់ការតាមនីតិវិធី ៕

