កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១

(ព្រះវិហារ)​: និងឧត្តរមានជ័យ: ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ត្រៀមនឹងចាប់ផ្តើមដោយភាគីទាំងពីរ ឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្តិចទៀតនេះ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។

ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *